ថ្ងៃអង្គារ ៦កើត ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៦
ត្រូវនឹងថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣
លោក កែវ សៅណា ប្រធាន ការិយាល័យទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនសារពើពន្ធ នៃមន្ទីរសេដ្ឋកិច្ច និង ហិរញ្ញវត្ថុខេត្ត បានចូលរួមកិច្ចប្រជុំស្ដីពីការពិនិត្យ និងវាយតម្លៃជម្រះនូវទ្រព្យសម្បតិ្តរដ្ឋ ចេញពីបញ្ជីសារពើភណ្ឌទ្រព្យសម្បតិ្តរដ្ឋរបស់មន្ទីរអប់រំ យុវជន និងកីឡាខេត្ត។ កិច្ចប្រជុំនេះ មានការចូលរួមពីតំណាងក្រសួងអប់រំ យុវជន និងកីឡា តំណាងរដ្ឋបាលខេត្តកំពង់ស្ពឺ និងថ្នាក់ដឹកនាំមន្ទីរអប់រំ យុវជន និងកីឡាខេត្ត ប្រធានការិយាល័យអប់រំ យុវជន និងកីឡា នៃរដ្ឋបាលក្រុង និងស្រុក ទូទាំងខេត្ត។